J B

ភ្នាក់ងារសន្តិសុខ (ចំនួន ០៤ នាក់ បម្រើការនៅភ្នំពេញ)

Job Overview
B1f8eac57f7f419a48c382c6c0fd0cdffc482e99

Foreign Trade Bank of Cambodia (FTB)


Job Title:

ភ្នាក់ងារសន្តិសុខ (ចំនួន ០៤ នាក់ បម្រើការនៅភ្នំពេញ)

Close Date:

Oct 31, 2020

Location:

Phnom Penh, 🇰🇭 Cambodia

Salary:

(Negotiable)

Hiring:

4

Sex:

Male

Female

Languages:

English (Good)


Job Category:

Driver / Security

Job Type:

Full-Time

Job Requirement / Qualifications

លក្ខណសម្បត្តិ និងបទពិសោធន៍
- យ៉ាងតិចមានសញ្ញាបត្របឋមភូមិ (សញ្ញាបត្រថ្នាក់ទី ៩ (Bac I) )
- ជានីតិជន ដែលមានសញ្ជាតិជាខ្មែរ និងចេះអាន សរសេរ ភាសាខ្មែរបានល្អ ។ ចេះភាសាអង់គ្លេស ត្រូវបានលើកទឹកចិត្ត
- មានបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានផ្តល់អាទិភាព
- មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ និងមានការអត់ធន់ជាមួយការងារ ក៏ដូចលក្ខខណ្ឌការងាររបស់ធនាគារ
- មានលក្ខណសម្បត្តិក្នុងការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់ និងមានឥរិយាបថចេះបម្រើអតិថិជន
- មានភាពស្មោះត្រង់ សុចរិតភាព អត់ធ្មត់ និងសកម្មលើការងារ
- អាចលះបង់នូវពេលវេលាផ្ទាល់ខ្លួន ដើម្បីទទួលនូវការបម្រើជូនធនាគារ និងអតិថិជន ។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញផ្ញើប្រវត្តិរូបសង្ខេប (មានបិទរូបថត) ជាមួយលិខិតអមជាភាសាខ្មែរ/អង់គ្លេសមកធនាគារតាមរយៈអ៊ីម៉ែលៈ HR@ftbbank.com ឬការិយាល័យកណ្តាល ស្ថិតនៅអគារលេខ ៣៣C-D ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ​ ទល់មុខវិទ្យាល័យបាក់ទូក ឬតាមសាខាណាមួយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ។ មានតែបេក្ខជនដែលមានលក្ខណៈសម្បត្តិ
គ្រប់គ្រាន់នឹងត្រូវបានជាប់ក្នុងបញ្ជីសម្រាំង និងត្រូវបានទូរស័ព្ទអញ្ជើញឲ្យមកចូលសម្ភាសន៍ ។

Job Duties / Responsibilities

ភ្នាក់ងារសន្តិសុខ (ចំនួន ០៤ នាក់ បម្រើការនៅភ្នំពេញ)
បម្រើការងារនៅការិយាល័យកណ្តាល និងតាមបណ្តាសាខា ក្នុងទីក្រុងភ្នំពេញ ។ ភា្នក់ងារសន្តិសុខធនាគារ ត្រូវទទួលខុសត្រូវ លើការ
សម្របសម្រួល និងថែរក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់ជូនការិយាល័យធនាគារ ក៏ដូចអតិថិជន របស់ធនាគារ ។

កិច្ចការចម្បងៗ និងការទទួលខុសត្រូវ

- ថែទាំ និងរក្សានូវសន្តិសុខ សណ្តាប់ធ្លាប់ និងសុវត្ថិភាព ជូនអតិថិជនទាំងខាងក្នុង និងខាងក្រៅ ដើម្បីផ្តល់នូវជំនឿទុកចិត្តជូនអតិថិជន ក៏ដូចសាធារណជន
- រៀបចំសម្រួលចំណតចេញ-ចូល ជូនអតិថិជនទាំងខាងក្នុង និងខាងក្រៅ របស់ធនាគារ ឲ្យមានរៀបរបប តាមលក្ខណៈបច្ចេកទេស
- សម្រួលចំណតចេញ-ចូល និងធ្វើចរាចរណ៍ ឲ្យបានទាន់ពេលវេលា ធានាបាននូវភាពមិនកកស្ទះចរាចរណ៍ នៅមុខការិយាល័យ
- ជួយរក្សា និងថែទាំឧបករណ៍-សម្ភារ និងសារពើភ័ណ្ឌទាំងអស់របស់ការិយាល័យធនាគារ ដោយធានាបាននូវដំណើរការល្អ ដើម្បីបម្រើជូនអតិថិជន
- ជួយសម្រួល និងលើកដាក់ឧបករណ៍-សម្ភារ ឯកសារ និងកិច្ចការបម្រើប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារ ក៏ដូចអតិថិជន ដែលមកកាន់ការិយាល័យធនាគារ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងការបម្រើល្អ
- ទទួលស្វាគមន៍ រាក់ទាក់ជូនអតិថិជនចេញ-ចូល និងចង្អុលបង្ហាញឆ្ពោះទៅកាន់កន្លែងបម្រើតាមតម្រូវការ ជូនអតិថិជន ប្រកប ដោយភាពរួសរាយ រាក់ទាក់ និងវិជ្ជាជីវៈខ្ពស់
- បម្រើកិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធក្នុងតួនាទី ជូនអតិថិជន ដែលអញ្ជើញមកដល់ការិយាល័យធនាគារ ។

How To Apply

Interested candidates, please use contact detail below to apply for the job

Company Name: Foreign Trade Bank of Cambodia (FTB)
Contact Person: HR Department
E-mails: 1 hr@ftbbank.com
Phones: 1 023862111
Websites: 1 http://www.ftbbank.com
Address: Building No. 33 C-D, Tchecoslovaquie Blvd (169), Sangkat Veal Vong, Khan 7 Makara, Phnom Penh
Print Apply Online Add to favorite

Similar Jobs

From Same Categories

Similar Employers

 Feedback