J B

លក្ខន្ដិកៈ

សេចក្ដីជូនដំណឹងស្ដីពីសិទ្ធឯកជន

សេចក្ដីជូនដំណឹងនេះ នឹងបង្ហាញពីសិទ្ធឯកជនភាព ដែលត្រូវបានព្រមព្រៀងគ្នារវាង គេហទំព័រចំណេះ (https://job.jomnes.com) រួមជាមួយនឹងលោកអ្នក ដែលជាអ្នកប្រើប្រាស់។ វាក៏នឹងបង្ហាញប្រាប់លោកអ្នកផងដែរ នូវរាល់ពត៌មានផ្សេងៗដែលត្រូវបានគ្រប់គ្រង ដោយគេហទំព័ររបស់យើង ដែលក្នុងនោះរួមមាន៖

  1. ពត៌មានដែលត្រូវបានប្រមូល និងរក្សាទុក តាមរយៈអ្វីដែលលោកអ្នកបានដាក់បញ្ចូល រួមជាមួយការប្រើប្រាស់ និង ចែករំលែកពត៌មានទាំងនោះ ដោយគេហទំព័ររបស់ពួកយើង។
  2. ជម្រើស និងការសម្រេចចិត្តរបស់លោកអ្នក ក្នុងការអនុញ្ញាតិអោយពួកយើង ប្រើប្រាស់នូវទិន្នន័យទាំងអស់នោះ។
  3. នីតិវិធីសុវត្ថិភាព ដែលត្រូវបានដាក់ឲ្យដំណើរការ ក្នុងការគ្រប់គ្រង និងការពារទិន្នន័យរបស់លោកអ្នក។
  4. រួមនឹងវិធីដែលលោកអ្នកអាចធ្វើការផ្លាស់ប្ដូរ នូវរាល់ពត៌មានដែលមិនត្រឹមត្រូវផ្សេងៗ។

ការប្រមូល ប្រើប្រាស់ និងការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់

យើងខ្ញុំដើរតួជាអ្នកគ្រប់គ្រងផ្ទាល់លើពត៌មានទាំងអស់ ដែលត្រូវបានដាក់បញ្ចូលនៅលើគេហទំព័រមួយនេះ។ យើងខ្ញុំមានសិទ្ធប្រមូលទិន្នន័យផ្សេងៗ ដែលលោកអ្នកយល់ព្រមដោយស្ម័គ្រចិត្ត ក្នុងការដាក់បញ្ចូលលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាមរយៈ អាស័យដ្ឋានអ៊ីម៊ែល ឬ ពត៌មានទំនាក់ទំនងផ្សេងៗ ដែលលោកអ្នកផ្ដល់មកឲ្យពួកយើង។ យើងខ្ញុំគ្មានសិទ្ធ ក្នុងការលក់ ឬ ជួលទិន្នន័យទាំងអស់នេះ ទៅអោយភាគីទីបីណាមួយឡើយ។

យើងខ្ញុំនឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបាន ដើម្បីធ្វើការឆ្លើយតបទៅកាន់លោកអ្នកវិញ តាមហេតុផលផ្សេងៗក្នុងគោលបំណងការងារតែមួយមុខប៉ុណ្ណោះ។ យើងខ្ញុំនឹងមិនធ្វើការចែករំលែក ទិន្នន័យរបស់លោកអ្នកទៅអោយភាគីទីបី ណាមួយនោះឡើយ លើកលែងក្នុងករណីមួយចំនួន ដូចជាការធ្វើការដាក់ពាក្យ ទៅលើមុខតំណែងណាមួយរបស់លោកអ្នក ដែលយើងខ្ញុំត្រូវតែចែករំលែកពត៌មានដែលចាំបាច់ទៅអោយនិយោជក។

យើងខ្ញុំនឹងធ្វើការទំនាក់ទំនងទៅលោកអ្នកតាមរយៈអ៊ីម៊ែល ដើម្បីប្រាប់លោកអ្នកពីឱកាសការងារ ឬលក្ខណៈពិសេសណាមួយដែលពួកយើងដាក់ជូនអ្នកប្រើប្រាស់ ឬសេវាកម្មដែលមានប្រយោជន៍ផ្សេងៗទៀត។ លោកអ្នកអាចប្រាប់យើងកុំអោយធ្វើការទំនាក់ទំនង បានគ្រប់ពេលវេលា។


លទ្ធភាពក្នុងការប្រើប្រាស់ និងគ្រប់គ្រងទិន្នន័យផ្សេងៗ

លោកអ្នកអាចប្រាប់ពួកយើង កុំអោយធ្វើការទំនាក់ទំនង បានគ្រប់ពេលវេលា។ លើសពីនេះ លោកអ្នកក៏អាចធ្វើការទាក់ទងមកកាន់យើងខ្ញុំ តាមរយៈអ៊ីម៊ែល ឬទូរស័ព្ទ ក្នុងករណីដែលលោកអ្នកមានបំណង ធ្វើកិច្ចការមួយចំនួនខាងក្រោមនេះ៖

  • ស្នើពួកយើងអោយធ្វើការបង្ហាញ នូវទិន្នន័យផ្សេងៗដែលពួកយើងមាន ទាក់ទងនឹងលោកអ្នក។
  • ស្នើពួកយើងអោយកែប្រែ ឬផ្លាស់ប្ដូរ នូវទិន្នន័យដែលមិនត្រឹមត្រូវទាំងឡាយ ទាក់ទងនឹងលោកអ្នក។
  • ស្នើពួកយើងអោយធ្វើការលុបចោល នូវទិន្នន័យផ្សេងៗដែលពួកយើងមាន ទាក់ទងនឹងលោកអ្នក។
  • ប្រាប់យើងខ្ញុំពីក្ដីបារម្ភផ្សេងៗ ក្នុងការប្រើប្រាស់ទិន្នន័យរបស់លោកអ្នក។

សុវត្ថិភាពទិន្នន័យ

យើងខ្ញុំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរក្សា និងការពារនូវរាល់ទិន្នន័យផ្សេងៗរបស់អ្នកប្រើប្រាស់។ នៅពេលលោកអ្នក ផ្ដល់នូវពត៌មានសម្ងាត់ផ្សេងៗមកអោយពួកយើង តាមរយៈគេហទំព័រនេះ យើងខ្ញុំហ៊ានធានាអះអាងថា ទិន្នន័យនិងពត៌មានទាំងអស់នោះ នឹងត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពបំផុត។

យើងខ្ញុំនឹងមិនរក្សាទុក ឬធ្វើការស្នើសុំទិន្នន័យសម្ងាត់មួយចំនួន ដូចជាលេខសម្ងាត់ធនាគារ ឬលេខប័ណ្ណឥណទាន របស់លោកអ្នកជាដាច់ខាត។ ទិន្នន័យរបស់លោកអ្នកដែលពួកយើងរក្សាទុក មានដូចជា៖ ពត៌មានផ្ទាល់ខ្លួន (ឈ្មោះ លេខទូរស័ព្ទ និង អ៊ីម៊ែល។ល។) ពត៌មានស្ដីពីប្រវត្តិការងារ ពត៌មានស្ដីពីការអប់រំ តែប៉ុណ្ណោះ។ លើសពីនេះ លោកអ្នកអាចស្នើយើងខ្ញុំអោយធ្វើការលុបចេញនូវទិន្នន័យទាំងអស់នោះ បានគ្រប់ពេលវេលា។

គេហទំព័រយើងខ្ញុំ ធ្វើការប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពចុងក្រោយបំផុត ដើម្បីការពារទិន្នន័យរបស់លោកអ្នក នូវរៀងរាល់ពេលវាត្រូវបានបញ្ជូនតាម Online ម្ដងៗ។ មានតែបុគ្គលិករបស់យើង ដែលត្រូវបានផ្ដល់សិទ្ធអោយប៉ុណ្ណោះ ដែលមានសិទ្ធប្រើប្រាស់ទិន្នន័យរបស់លោកអ្នក ក្នុងការបំពេញការងារចាំបាច់របស់ពួកគេ។ បន្ថែមពីលើនេះ ម៉ាស៊ីនមេ (Server) ដែលពួកយើងប្រើប្រាស់ដើម្បីផ្ទុកទិន្នន័យទាំងអស់នោះ គឺត្រូវបានរក្សាទុកនៅក្នុងមជ្ឈដ្ឋានដែលមានសុវត្ថិភាពបំផុត។


ការចុះឈ្មោះ

ដើម្បីមានសិទ្ធ ក្នុងការប្រើប្រាស់គេហទំព័រនេះបាន លោកអ្នកត្រូវធ្វើការចុះឈ្មោះ (ជានិយោជក ឬ ជាបេក្ខជន) ជាមុនសិន។ ដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់ ពត៌មានចាំបាច់មួយចំនួន នឹងត្រូវធ្វើការស្នើសុំអោយលោកអ្នកបំពេញ ដែលក្នុងនោះមានដូចជា ឈ្មោះ អ៊ីម៊ែល លេខទូរស័ព្ទ អាស័យដ្ឋាន។ល។ ពត៌មានដែលទទួលបានទាំងអស់នេះ នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងគោលបំណង ទាក់ទងទៅកាន់លោកអ្នកដើម្បីបង្ហាញ នូវរាល់ដំណឹងផ្សេងៗទាក់ទង នឹងឱកាសការងារ សេវាកម្ម និងការផ្ដល់ជូនផ្សេងៗពីគេហទំព័ររបស់យើង។ លើសពីនេះ លោកអ្នកក៏អាចផ្ដល់អោយពួកយើងនូវពត៌មានមួយចំនួនទៀត មានដូចជា ប្រភេទការងារ ក្រុមហ៊ុនដែលខ្លួនចាប់អារម្មណ៍ អាយុ ឬភេទរបស់ខ្លួន ប៉ុន្តែពត៌មានទាំងនេះគឺមិនចាំបាច់ត្រូវតែបំពេញនោះទេ។


Cookies

គេហទំព័ររបស់យើង ប្រើប្រាស់ "cookies"។ "cookies" គឺជាប្រភេទទិន្នន័យតូចៗ ដែលត្រូវបាន រក្សាទុកនៅក្នុងម៉ាស៊ីនរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណង ធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ក្នុងការប្រើប្រាស់របស់លោកអ្នក នៅរៀងរាល់ពេលដែលលោកអ្នកចូលទស្សនាគេហទំព័ររបស់យើង។ ជាឧទាហរណ៍ យើងប្រើប្រាស់ "cookies" ដើម្បីរក្សាទុកនូវអត្តសញ្ញាណរបស់អ្នក ពេលដែលលោកអ្នក Login ដូច្នេះលោកអ្នកត្រូវការ Login តែម្ដងប៉ុណ្ណោះ រាល់ពេលចូលគេហទំព័ររបស់យើងម្ដងៗ។ លើសពីនេះ "cookies" ក៏ជួយយើងខ្ញុំក្នុងការតាមដាន និង ផ្ដល់នូវអ្វីដែលប្រសើរបំផុតជូនដល់អ្នកប្រើប្រាស់ផងដែរ។ សូមបញ្ជាក់ថា ការប្រើប្រាស់ "cookies" របស់យើង គឺមិនមានភ្ជាប់ទៅជាមួយនឹង ពត៌មានផ្ទាល់ខ្លួនណាមួយ របស់អ្នកប្រើប្រាស់នោះទេ។


ការចែករំលែកទិន្នន័យ

យើងខ្ញុំធ្វើការចែករំលែក នូវពត៌មានបឋមដែលចាំបាច់តែប៉ុណ្ណោះ រវាងនិយោជក នឹង បេក្ខជន ដែលបានធ្វើការចុះឈ្មោះជាមួយនឹងគេហទំព័រនេះ។ ជាឧទាហរណ៍ នៅពេលបេក្ខជនម្នាក់ធ្វើការដាក់ពាក្យលើមុខតំណែងណាមួយ និយោជកដែលបានប្រកាសមុខតំណែងនោះ អាចធ្វើការបើកមើល នូវពត៌មានរបស់បេក្ខជនរូបនោះបានផងដែរ។


តំណភ្ជាប់ទៅកាន់គេហទំព័រដទៃ

គេហទំព័ររបស់យើង មានផ្ទុកនូវតំណភ្ជាប់ទៅកាន់គេហទំព័រដទៃផ្សេងទៀត។ ហេតុដូច្នេះ សូមលោកអ្នកកត់ចំណាំទុកថា យើងខ្ញុំនឹងមិនទទួលខុសត្រូវ ទៅលើមាតិកា ឬ សិទ្ធឯកជនភាព របស់អ្នកប្រើប្រាស់ នៅលើគេហទំព័រទាំងអស់នោះឡើយ។ យើងខ្ញុំលើកទឹកចិត្តអោយអ្នកប្រើប្រាស់ទាំងអស់ ធ្វើការត្រួតពិនិត្យអោយបានច្បាស់លាស់ ពីសិទ្ធឯកជនភាពរបស់ខ្លួននៅលើ គេហទំព័រផ្សេងទាំងនោះ នៅរៀងរាល់ពេលដែលលោកអ្នក ចាកចេញពីគេហទំព័ររបស់យើងខ្ញុំ ដែលមានអាស័យដ្ឋាន jomnes.com តែមួយប៉ុណ្ណោះ។


ប្រសិនបើលោកអ្នកយល់ឃើញថា យើងខ្ញុំមិនបានគោរពតាមអ្វីដែលបានរៀបរាប់ពីខាងលើមកនេះ សូមធ្វើការទំនាក់ទំនងមកពួកយើងដោយផ្ទាល់តាមរយៈ៖
ទូរស័ព្ទ៖ (+៨៥៥)១៦ ៧៩៣ ៨៨៩
អ៊ីម៊ែល៖ jomnesofficial@gmail.com

 មតិ